top of page
Search

អភ័យឯកសិទ្ធិការទូត Diplomatic Immunity

  • Writer: The Youth Policy
    The Youth Policy
  • Nov 6, 2024
  • 2 min read

ក្នុងនាមជាអ្នកតំណាងផ្លូវការនៃប្រទេសកំណើតរបស់ពួកគេនៅក្នុងរដ្ឋបរទេស ទទួលបាននូវសិទ្ធិ និងអភ័យឯកសិទ្ធិមួយចំនួនដែលមានសារៈសំខាន់សម្រាប់ការអនុវត្តភារកិច្ចរបស់ឯកអគ្គរដ្ឋទូត។អភ័យឯកសិទ្ធិទាំងនេះត្រូវបានចាក់ឫសនៅក្នុងច្បាប់អន្តរជាតិ ជាពិសេសនៅក្រោមអនុសញ្ញាទីក្រុងវីយែនស្តីពីទំនាក់ទំនងការទូតឆ្នាំ ១៩៦១ Vienna Convention on Diplomatic Relations ដែលជាសន្ធិសញ្ញាសំខាន់ដែលគ្រប់គ្រងទំនាក់ទំនងការទូតរវាងរដ្ឋនានា។ ចំណុចស្នូលមួយនៃតួនាទីឯកអគ្គរដ្ឋទូត គឺអភ័យឯកសិទ្ធិការទូត។ អភ័យឯកសិទ្ធិនេះធានាថាឯកអគ្គរដ្ឋទូតអាចបំពេញភារកិច្ចរបស់ខ្លួនដោយមិនខ្លាចការបង្ខិតបង្ខំ ឬការយាយីពីប្រទេសម្ចាស់ផ្ទះ។


អភ័យឯកសិទ្ធិការទូតរួមមានការការពារសំខាន់ៗមួយចំនួន៖

•ការមិនអាចរំលាភបំពាន៖ ឯកអគ្គរដ្ឋទូតមិនអាចត្រូវចាប់ខ្លួន ឬឃុំខ្លួនបានទេ។ គោលការណ៍នេះធានាថាឯកអគ្គរដ្ឋទូតរួចផុតពីការបង្ខិតបង្ខំណាមួយដោយរដ្ឋម្ចាស់ផ្ទះ។

•អភ័យឯកសិទ្ធិមិនស្ដិតក្រោមយុត្តាធិការរដ្ឋម្ចាស់ផ្ទះ៖ ជាទូទៅឯកអគ្គរដ្ឋទូតមានអភ័យឯកសិទ្ធិពីយុត្តាធិការស៊ីវិល និងព្រហ្មទណ្ឌនៃប្រទេសម្ចាស់ផ្ទះ។ នេះមានន័យថា ពួកគេមិនអាចត្រូវបានប្តឹង ឬកាត់ទោសនៅក្រោមច្បាប់របស់ប្រទេសម្ចាស់ផ្ទះ ទោះបីជាមានករណីលើកលែងមួយចំនួន ជាពិសេសក្នុងរឿងរដ្ឋប្បវេណីទាក់ទងនឹងសកម្មភាពឯកជននៅខាងក្រៅមុខងារផ្លូវការរបស់ពួកគេក៏ដោយ។

•បរិវេណនៃស្ថានទូត ដែលឯកអគ្គរដ្ឋទូតស្នាក់នៅ និងធ្វើការ គឺមិនអាចរំលោភបំពានបាន៖ អាជ្ញាធរប្រទេសម្ចាស់ផ្ទះមិនអាចចូលទៅក្នុងបរិវេណទាំងនេះដោយគ្មានការយល់ព្រមទេ ហើយបរិវេណត្រូវបានការពារពីការឆែកឆេរគ្រប់ប្រភេទ។

•ការលើកលែងពីការយកពន្ធ៖ ឯកអគ្គរដ្ឋទូត និងស្ថានទូតជាធម្មតាត្រូវបានលើកលែងពីទម្រង់នៃការយកពន្ធភាគច្រើននៅក្នុងប្រទេសម្ចាស់ផ្ទះ។ នេះរួមបញ្ចូលទាំងពន្ធគយ ពន្ធផ្ទាល់ និងថ្លៃផ្សេងទៀតដែលទាក់ទងនឹងកាតព្វកិច្ចផ្លូវការរបស់ពួកគេ។

អភ័យឯកសិទ្ធិដែលផ្តល់ឱ្យឯកអគ្គរដ្ឋទូតគឺជាមូលដ្ឋានសម្រាប់ការអនុវត្តផ្នែកការទូត។ វាអនុញ្ញាតឱ្យឯកអគ្គរដ្ឋទូតអនុវត្តភារកិច្ចរបស់ពួកគេដោយគ្មានការជ្រៀតជ្រែក, ជំរុញទំនាក់ទំនងសន្តិភាពរវាងរដ្ឋ។ ដោយធានាថាឯកអគ្គរដ្ឋទូតត្រូវបានការពារពីប្រព័ន្ធច្បាប់នៃប្រទេសម្ចាស់ផ្ទះ អភ័យឯកសិទ្ធិការទូតជួយរក្សាទំនាក់ទំនងបើកចំហរ ទោះបីជាក្នុងអំឡុងពេលមានភាពតានតឹង ឬជម្លោះក៏ដោយ។

សរុបមក អភ័យឯកសិទ្ធិឯកអគ្គរាជទូត គឺជាទិដ្ឋភាពសំខាន់នៃច្បាប់អន្តរជាតិ ដែលអាចឱ្យពួកគេបំពេញមុខងាររបស់ពួកគេប្រកបដោយប្រសិទ្ធភាព។ វាគឺជាការឆ្លុះបញ្ចាំងពីគោលការណ៍សមភាពអធិបតេយ្យភាពរវាងរដ្ឋ និងការទទួលស្គាល់ពីសារៈសំខាន់នៃបណ្តាញការទូតក្នុងការរក្សាសន្តិភាព និងសន្តិសុខអន្តរជាតិ។


ដោយ៖ ទិត ប៉ារូស


Ambassadors, as official representatives of their home country in a foreign state, enjoy certain privileges and immunities that are crucial for the performance of their duties. These immunities are rooted in international law, specifically under the Vienna Convention on Diplomatic Relations of 1961, which is the key treaty governing diplomatic relations between states. One of the core aspects of an ambassador’s role is diplomatic immunity. This immunity ensures that ambassadors can perform their duties without fear of coercion or harassment by the host country. Diplomatic immunity encompasses several key protections:

•Personal Inviolability: Ambassadors cannot be arrested or detained. This principle ensures that the ambassador is free from any form of physical coercion by the host state.

•Immunity from Jurisdiction: Ambassadors are generally immune from the civil and criminal jurisdiction of the host country. This means they cannot be sued or prosecuted under the host country’s laws, though there are some exceptions, particularly in civil matters related to private activities outside their official functions.

•Inviolability of Premises: The premises of the embassy, where the ambassador resides and works, are inviolable. Host country authorities cannot enter these premises without consent, and the premises are protected from search, requisition, attachment, or execution.

•Exemption from Taxation: Ambassadors and the embassy are typically exempt from most forms of taxation in the host country. This includes customs duties, direct taxes, and other fees related to their official duties.


The immunity granted to ambassadors is fundamental to the practice of diplomacy. It allows ambassadors to carry out their duties without interference, fostering peaceful relations between states.

By ensuring that ambassadors are protected from the legal systems of host countries, diplomatic immunity helps maintain open lines of communication, even during times of tension or conflict.

In conclusion, the immunity of ambassadors is a vital aspect of international law that enables them to perform their functions effectively. It is a reflection of the principle of sovereign equality between states and a recognition of the importance of diplomatic channels in maintaining international peace and security


By Paros Tit

 
 
 

Comments


bottom of page