
Youth Organization
''Created by youth, for youth''
The Youth Policy បង្កើតឡើងដោយក្រុមយុវជន ក្នុងការផ្តល់សិទ្ធិអំណាចដល់យុវជនតាមរយៈការបណ្តុះចំណេះដឹងនៅក្នុងវិស័យសេដ្ឋកិច្ច ភូមិសាស្ត្រនយោបាយ ច្បាប់ និងការស្រាវជ្រាវ។ “បង្កើតឡើងដោយយុវជន សម្រាប់យុវជន”។ The YP ប្តេជ្ញាលើកកម្ពស់ការអប់រំ និងការចូលរួមរបស់យុវជនយ៉ាងសកម្មតាមរយៈការពិភាក្សាប្រកបដោយការយល់ដឹង សិក្ខាសាលាតូចៗ និងវេទិកាផ្សេងៗ។ គោលបំណងរបស់យើងគឺដើម្បីផ្តល់ឲមនុស្សជំនាន់ក្រោយនូវជំនាញ និងការយល់ដឹងដែលចាំបាច់ក្នុងការរស់នៅក្នុងសង្គម ដែលមានឥទ្ធិពលលើបញ្ហាប្រឈមជាសកល។
The Youth Policy(The YP) is a youth-driven organization dedicated to empowering young minds through the cultivation of knowledge in economic international geopolitics, law, and research. “Created by youth, for youth” The YP is committed to enhancing education and engaging young people actively through insightful discussions, small workshops, and forums. Our aim is to equip the next generation with the skills and understanding necessary to navigate and influence global challenges.
Mission
បេសកកម្មរបស់យើងគឺលើកកម្ពស់សមត្ថភាពនៃយុវជន ដោយផ្តោតលើការយល់ដឹងជ្រាលជ្រៅអំពីភូមិសាស្ត្រនយោបាយអន្តរជាតិសេដ្ឋកិច្ច ច្បាប់ និងការស្រាវជ្រាវ។ យើងតាំងចិត្តលើកស្ទួយចំណេះដឹងតាមរយៈការចូលរួមដ៏សកម្ម ដោយផ្តល់ជាវេទិកាសម្រាប់ការពិភាក្សា រៀបចំការសិក្ខាសាលានានា និងវេទិកាខ្នាតតូចផ្សេងៗ។ តាមរយៈគំនិតផ្តួចផ្តើមទាំងនេះ យើងមានបំណងបំពាក់នូវចំណេះជំនាញចាំបាច់ដល់យុវជនដើម្បីស្វែងយល់ និងមានឥទ្ធិពលនៅក្នុងការគិតអំពីរឿងរ៉ាវនានា។
Our mission is to empower young minds by fostering a deep understanding of economic international geopolitics, law, and research. We are committed to enhancing education through active engagement, providing platforms for insightful discussions,and facilitating small workshops and forums. Through these initiatives, we aim to equip the youth with the knowledge and skills necessary to navigate and influence global issues.
Vision
ចក្ខុវិស័យរបស់យើងគឺបង្កើតអនាគតដ៏ត្រចះត្រចង់ដោយផ្តល់សិទ្ធិអំណាចដល់យុវជនឱ្យយល់ដឹង និង ដោះស្រាយបញ្ហាប្រឈមសកល។ យើងខិតខំបង្កើនទំនាក់ទំនងរវាងអនាគតអ្នកដឹកនាំវ័យក្មេងនៅកម្ពុជា និងទូទាំងប្រទេសអាស៊ាន ដើម្បីបង្កើនកិច្ចសហការទាំងក្នុងតំបន់ និងពិភពលោក។ តាមរយៈការប្រមូលផ្តុំអ្នកដែលមានជំនាញ និងទស្សនវិស័យទាំងឡាយ ក្នុងគោលបំណងបង្កើតអ្នកដឹកនាំនាពេលអនាគត ដែលមានសមត្ថភាពបង្កើនការផ្លាស់ប្តូរដោយវិជ្ជមានរួមគ្នាដើម្បីកសាងសង្គម និងឲមានការអភិវឌ្ឍ។
Our vision is to shape a brighter future by empowering youth to understand and address global challenges. We strive to connect young leaders in Cambodia and across ASEAN, fostering a collaborative spirit that transcends borders. By nurturing a community of informed and passionate individuals, we aim to cultivate future leaders who are equipped to drive positive change, bridge divides, and bring people together for a more inclusive and harmonious society.
Goal
-
បង្កើនការយល់ដឹងអំពីភូមិសាស្ត្រនយោបាយអន្តរជាតិ សេដ្ឋកិច្ច និងច្បាប់៖ ផ្តល់ជំនាញ និងចំណេះដឹងដល់យុវជនដើម្បីយល់ពីភាពស្មុគស្មាញនៃភូមិសាស្ត្រនយោបាយអន្តរជាតិ សេដ្ឋកិច្ច និងច្បាប់។ ធានាឱ្យយុវជននូវព័ត៍មានច្បាស់លាស់អំពីបញ្ហានានាក្នុងពិភពលោកជាក់ស្តែង ហើយអាចចូលរួមពិភាក្សាទៅលើប្រធានបទនានា។
-
លើកកម្ពស់ទំនាក់ទំនងយុវជនអាស៊ាន៖ បង្កើត និងពង្រឹងទំនាក់ទំនងឲរឹងមាំជាមួយយុវជនទូទាំងប្រទេសអាស៊ាន ដោយបង្កើតវេទិកាមួយសម្រាប់ចែករំលែកចំណេះដឹង បទពិសោធន៍ និងទស្សនៈផ្សេងៗ គោលដៅលើកកម្ពស់អភិបាលភាពរវាងយុវជន និងសង្គម។
-
Enhance Understanding of International Geopolitics, Economy, and Law: Equip youth with the knowledge and skills to understand the complexities of international geopolitics, economics, and law. This will ensure that they are well informed about real-world issues and can actively engage in discussions that shape our future.
-
Foster ASEAN Youth Connections: Build strong connections with youth across ASEAN, creating a platform for sharing knowledge, experiences, and perspectives. This exchange will help deepen mutual understanding and foster a sense of regional unity.
Meet Our Team

Co-founder & head of global affairs research
Fazy Heat
zeezwag01@gmail.com

Core-member of legal affairs research
PATH Sokunthea

Co-founder & head of legal affairs research
Paros Tit

Core-member of global affairs research
Tarcísio Tomás de Fátima

Co-founder & head of economic policy research
Maheath Rony
rmaheat21@gmail.com

Core-member of economic policy research
Vong Sokchearavy