ប្រព័ន្ធសេដ្ឋកិច្ចទំនើប Modern Economic System
- Maheath Rony

- Nov 6, 2024
- 1 min read
Updated: Nov 9, 2024
សេដ្ឋកិច្ច: និយមន័យទូទៅគឺជាប្រព័ន្ធនៃការងារផលិតកម្ម ការចែកចាយ ផលិតផល និងសេវាកម្មនៅក្នុងសង្គមឬប្រជាជាតិមួយ ដោយគិតមើលពីធនធាន។
គោលនយោបាយសេដ្ឋកិច្ច: គឺជាការគិតគូរ និងដាក់ចេញនូវរបៀបរបប ដែលទាក់ទិនទៅនឹងច្បាប់នៃរដ្ឋាភិបាលក្នុងការសម្រេចទៅលើបញ្ហាសេដ្ឋកិច្ច ដូចជាការកំណត់នូវគោលនយោបាយរូបិយវត្ថុ សារពើពន្ធ និងគោលនយោបាយប្រាក់ចណូលជាដើម។
ប្រព័ន្ធសេដ្ឋកិច្ចសម័យថ្មី: មានបីប្រភេទ៖
1.សេដ្ឋកិច្ចផែនការ: រដ្ឋាភិបាលធ្វើផែនការនិងគ្រប់គ្រងសកម្មភាពសេដ្ឋកិច្ចទាំងអស់ ដោយផ្អែកទៅលើ ទ្រឹស្តីសង្គមនិយម។ ឧទាហរណ៍៖ ប្រទេសកូរ៉េខាងជើង។
2.សេដ្ឋកិច្ចទីផ្សារ: ជាសេដ្ឋកិច្ចទីផ្សារសេរី ដោយមានចូលរួមរបស់រដ្ឋាភិបាលគឺតិចតួចបំផុត។ ប្រព័ន្ធនេះអាស្រ័យ លើកម្លាំងទីផ្សារ(ការផ្គត់ផ្គង់ និងតម្រូវការ) ដើម្បីកំណត់តម្លៃ ការផលិត និងការចែកចាយ ដោយផ្អែកទៅលើ ទ្រឹស្តីមូលធននិយម។ ឧទាហរណ៍៖ សហរដ្ឋអាមេរិក។
3.សេដ្ឋកិច្ចចម្រុះ: ជាសេដ្ឋកិច្ចចម្រុះ រវាងសេដ្ឋកិច្ចផែនការ និងសេដ្ឋកិច្ចទីផ្សារ។ រដ្ឋាភិបាលចូលរួមក្នុងការកំណត់ផែនការក្នុងទីផ្សារដើម្បីកែលម្អកំហុសឆ្គងនៃទីផ្សារ និងធានាស្ថិរភាពសេដ្ឋកិច្ចសង្គម គួបផ្សំនឹងការបង្កើតឲមាននូវសេរីភាពនៅក្នុងផលិត ការដាក់តម្លៃ និងការចែកចាយនៅក្នុងសេដ្ឋកិច្ចសង្គម។ ឧទាហរណ៍៖ ប្រទេសអាល្លឺម៉ង់ ជប៉ុន និងកាណាដា។
សម្រាប់កម្ពុជាយើងបច្ចុប្បន្ន: សកម្មភាពសេដ្ឋកិច្ចដូចជា ឧស្សាហកម្ម កសិកម្ម និងសេវាកម្មទេសចរណ៍ជាអាទិ៍ ត្រូវបានកំណត់ដោយកម្លាំងទីផ្សារ ខណៈដែលរាជរដ្ឋាភិបាលក៏ចូលរួមក្នុងការគ្រប់គ្រង និងដាក់ចេញនូវគោលនយោបាយយ៉ាងខ្នះខ្នែងផងដែរ។ ដូច្នេះប្រទេសកម្ពុជា គឺស្ថិតក្នុងប្លុកនៃប្រព័ន្ធសេដ្ឋកិច្ចចម្រុះ ដើម្បីអភិវឌ្ឍសេដ្ឋកិច្ចជាតិប្រកបដោយចីរភាព តម្លាភាព និងអាចជម្រុញពិពិធកម្មសេច្ចកិច្ច ក្នុងការអភិវឌ្ឍនៅពេលអនាគត។

Economy: the system of production, distribution, and consumption of goods and services in a society or country considering the resources.
Economic Policy: the actions and decisions made by a government to influence its economy, including regulation of monetary policy, fiscal policy, and incomes policy.
There are three types of “Modern Economic Systems”
1.Command Economy: the government plans and controls all economic activities base on socialism or communism regulations, for example North Korea.
2.Market Economy: is a free market economy, with little government intervention. This system relies on the market forces(supply-demand) to determine prices, production, and distribution for example the United States and other capitalist nations.
3.Mixed Economy: mixed between command and market economy. The government intervenes to some extent in the market to correct market failures, provide public goods, and ensure economic stability and social welfare for example Germany, Japan, and Canada,etc. By blending free market principles with regulatory oversight.
For Cambodia: Economic activities, such as manufacturing, agriculture, and services, are sets by market forces and the government also intervenes in the economy through regulations and social policies. Therefore Cambodia is using Mixed economy in order to develop the national economy in a sustainable, transparent manner and to promote the diversification of future development.
by Maheath Rony profile
Our Standard TheYouthPolicy



Comments